នាថ្ងៃទី១៦ និង១៧ សីហា នៅសកលវិទ្យាល័យ Duy Tan គ្រូបង្រៀន និងនិស្សិតបណ្តាសកលវិទ្យាល័យក្នុង P2A បានចូលរួមការជួបប្រាស្រ័យវប្បធម៌និស្សិតអាស៊ាន វេទិកាយុវជនដោយមានប្រធានបទ “បដិវត្តឧស្សាហកម្ម 4.0  ឱកាស និងបញ្ហាប្រឈមសម្រាប់និស្សិត” និងកិច្ចប្រជុំសម្របសម្រួលរបស់សមាគម P2A។

leftcenterrightdel
និស្សិតបណ្តាសកលវិទ្យាល័យក្នុង P2A ចូលរួមការជួបប្រាស្រ័យវប្បធម៌នៅសកលវិទ្យាល័យ Duy Tan នៅទីក្រុង Da Nang (រូបថត៖ nld.com.vn)

 

មានប្រសាសន៍នៅក្នុងពិធីបើកកម្មវិធី លោក Jereon ប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាអចិន្ត្រៃយ៍ P2A បានចាត់ទុកថា រាល់វប្បធម៌សឹងតែមានលក្ខណៈពិសេស និងទំនៀមទម្លាប់ផ្សេងៗគ្នា ដែលបង្កើតឡើងពិភពលោកមួយដ៏សម្បូរបែប។ ការបង្កើត P2A មិនត្រឹមតែដើម្បីបង្ហាញភាពខុសប្លែកគ្នាប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់សហគមន៍ និងមនុស្សទៀតផង។

P2A ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដោយសកលវិទ្យាល័យ Rangsit ប្រទេសថៃ សកលវិទ្យាល័យ Duy Tan ប្រទេសវៀតណាម សកលវិទ្យាល័យ Norton ប្រទេសកម្ពុជា សកលវិទ្យាល័យជាតិឡាវ និងវិទ្យាស្ថានកុំព្យូទ័រមីយ៉ាន់ម៉ា។ សកម្មភាពនេះមានអត្ថន័យជាក់ស្តែងដែលឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅឆ្នាំ២០១៥ នោះជាការបង្កើតសហគមន៍អាស៊ានដោយមានសសរស្តម្ភចំនួន៣ រួមមាន សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍វប្បធម៌ សង្គមអាស៊ាន៕

បកប្រែដោយ Thuy Anh