leftcenterrightdel
អ្នកបោះឆ្នោតកម្ពុជាទៅបោះឆ្នោត (រូបថត៖ vnanet.vn)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសង្កេតឃើញថា គ្មានកំហុសណាមួយទាក់ទិននឹងលទ្ធផលនៃការបោះឆ្នោតនេះទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតគណៈត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខណៈពេលដែលគេទទួលបានពាក្យបណ្តឹងចំនួន ២,៥២៥  ដោយរួមមានពាក្យបណ្តឹងចំនួន៣ ប្តឹងដោយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពាក្យបណ្តឹងចំនួន ២,៥២០ ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងពាក្យបណ្តឹងចំនួន២ទៀតប្តឹងដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាបឋមនៅថ្ងៃទី១១ សីហា និងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី១៥ សីហាខាងមុខនេះ៕

បកប្រែដោយ Thuy Anh