leftcenterrightdel
ប្រតិភូ​ទាំង​ឡាយ​ចូល​រូម​ក្នុង​កិច្ច​សន្ទនា​​ (រូប​ថត៖​vov.vn)

កូរ៉េខាងត្បូងបានសំដែងការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន និងបានសន្យាចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។ ភាគីទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណីដូចជា អំពើភេរវកម្ម បទឧក្រិដ្ឋឆ្លងដែន បទល្មើសតាមអ៊ីនធឺណិតជាដើម។ កូរ៉េខាងត្បូងបានមានការចែករំលែកអំពីបញ្ហាសន្តិសុខក្នុងតំបន់ ហើយ​អាស៊ានក៏បានស្វាគមន៍ចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននាពេលថ្មីៗនេះលើឧបទ្វីបកូរ៉េខាងជើង ជាពិសេស លទ្ធផលជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំអន្តរកូរ៉េ និងកិច្ចប្រជុំអាមេរិក - កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូងរំពឹងថា អាស៊ាននឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េខាងជើង។ កូរ៉េខាងត្បូងបានបញ្ជាក់ពីទស្សនៈមិនងាករេរបស់ខ្លួនគឺគាំទ្រការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព នៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី នៃការមិនធ្វើឲ្យសភាពការណ៍ស្មុគស្មាញ ថែមទៀតនិង ការមិនធ្វើយោធូបនីយកម្ម និងការគោរពច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

បក​ប្រែ​ដោយ​ Duy Hoan