leftcenterrightdel
រូបថតឧទាករណ៍៖ mod.go.jp

 

ជប៉ុនបានអះអាងថា អាស៊ានគឺជាដៃគូដ៏មានសារសំខាន់នៃជប៉ុន និងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងបន្តផ្តល់ជំនួយឲ្យអាស៊ានក្នុងការកសាងសហគមន៍ បង្កើនការតភ្ជាប់ និងបង្រួមគម្លាតអភិវឌ្ឍន៍។ ក្នុងឱកាសរំលឹកខួបលើកទី៤៥ នៃទិវាទំនាក់ទំនងអាស៊ាន និងជប៉ុនក្នុងឆ្នាំ២០១៨នេះ ភាគីទាំងពីរនឹងសហការយ៉ាងហ្មត់ចត់ដើម្បីរៀបចំកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៤៥ នៃទិវាទំនាក់ទំនងអាស៊ាន និងជប៉ុននាខែ វិច្ឆិកា ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ។

វៀតណាមនឹងដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន និងជប៉ុនចាប់ពីខែសីហា មកខែសីហា ឆ្នាំ២០១៨។ ដោយផ្អែកលើស្មារតីនោះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានបញ្ជាក់ថា វៀតណាមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសហការយ៉ាងម៉ឺងម៉ាត់ជាមួយជប៉ុន និងអាស៊ានដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត រវាងអាស៊ាន និងជប៉ុនឈានឡើងកម្រិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Minh Trung