leftcenterrightdel
គណៈប្រតិភូចូលរួមកិច្ចប្រជុំអាស៊ានបូក៣, EAS និង ARF (រូបថត៖ vtv.vn)

 

នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្ដាប្រទេសបានវាយតំលៃថាកិច្ចសហប្រតិបត្ដិការក្នុងក្របខ័ណ្ឌនៃអាស៊ានបូក៣, EAS និង ARF បន្ដសម្រេចបានលទ្ធផលយ៉ាងសំខាន់។ ក្នុងក្របខ័ណ្ឌនៃអាស៊ានបូក៣ កិច្ចសហប្រតិបត្ដិការកំពុងមានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ស្បៀងអាហារ សុខាភិបាល អប់រំ ផ្លាស់ប្ដូរវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន......។  ក្នុងក្របខ័ណ្ឌនៃ EAS បណ្ដាប្រទេសបានបញ្ជាក់សារជាថ្មីនូវសារសំខាន់នៃ EAS ក្នុងតួនាទីជាវេទិកាសន្ទនាអំពីបញ្ហាយុទ្ធសាស្ដ្រ។ ទន្ទឹមនឹងនោះ កិច្ចប្រជុំក៏បានពិចារណាលើការជំរុញកិច្ចសហប្រតិបត្ដិការក្នុងការកសាងទីក្រុងវៃឆ្លាត ប្រឆាំងភេរវកម្ម ទប់ស្កាត់អំពើភេរវកម្ម ទប់ស្កាត់កាកសំណល់ប្លាស្ទិកនៅសមុទ្រ និងសន្តិសុខនុយក្លេអ៊ែរ។ ក្នុងកិច្ចប្រជុំកំពូលតំបន់អាស៊ាននិង ARF បណ្ដាប្រទេសបានពិភាក្សានិងឈានដល់ការព្រមព្រៀងគ្នាលើវិធានការជាច្រើនដើម្បីកសាងទំនុកទុកចិត្ត លើកកម្ពស់ការទប់ស្កាត់ និងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលកំពុងកើតមានឡើង ក្នុងនោះមានសន្តិសុខអីុនធឺណិត សន្តិសុខដែនសមុទ្រ អំពើភេរវកម្ម សង្គ្រោះមហន្តរាយនិងសន្តិសុខអាកាសចរណ៍។

អំពីស្ថានការណ៍នៅសមុទ្រខាងកើត បណ្ដាប្រទេសបានសង្កត់ធ្ងន់លើសារសំខាន់នៃសន្ដិភាព ស្ថិរភាព សន្ដិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថានេះគឺជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងអស់៕

បកប្រែដោយ Pham Diep