leftcenterrightdel
រដ្ឋមន្ដ្រីការបរទេសអាស៊ានចូលរួមកិច្ចប្រជុំ​ (រូបថត៖ dantri.com.vn)

 

នៅកិច្ចប្រជុំ រដ្ឋមន្ដ្រីទាំងឡាយបានពិភាក្សាអំពីស្ថានភាពកសាងសហគមន៍អាស៊ានក្នុងពេលកន្លងមក ព្រមទាំងសង្កត់ធ្ងន់លើការពង្រឹងចំណងសាមគ្គីភាព និងរក្សាតួនាទីស្នូលរបស់អាស៊ានសម្រាប់បង្ហាញទំនុកចិត្តលើខ្លួន និងទប់ទល់នឹងការប្រឈមនានា។ 

អំពីបញ្ហាសមុទ្រខាងកើត អាស៊ានបានសង្កត់ធ្ងន់ថា បណ្ដាប្រទេសគួរតែបន្តប្រកាន់ជំហររបស់ខ្លួន និងគោលការណ៍ដែលបានឯភាពគ្នាអំពីបញ្ហាសមុទ្រខាងកើត។  រដ្ឋមន្ត្រីទាំងអស់ក៏បានឯកភាពគ្នាផងដែរថាអាស៊ាននិងចិនគួរតែជំរុញការកសាងក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

លោក Pham Binh Minh សង្កត់ធ្ងន់ថា អាស៊ានគួរតែលើកកម្ពស់សមត្ថភាពខ្លួនឯង​ និងការផ្ដួរផ្ដើមគំនិតក្នុងការអនុវត្តទំនាក់ទំនងជាមួយដៃគូ តាមរយៈនោះពង្រឹងសាមគ្គីភាព ឯកភាព និងតួនាទីស្នូលរបស់អាស៊ាន។ ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃការរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខនៃនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្ដិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គាំទ្រការអនុវត្ដយ៉ាងពេញលេញ និងប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបាននូវក្រមប្រតិបត្ដិនៅសមុទ្រខាងកើត (COC)  ឲ្យបានឆាប់ ៗ៕

បកប្រែដោយ Pham Diep