នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន - ឥណ្ឌា។ កិច្ចប្រជុំលើកនេះ ជាសហអធិបតីដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោកស្រី Preeti Saran។

leftcenterrightdel
ទិដ្ឋភាព​នៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកស្រី Preeti Saran បញ្ជាក់ថា គោលនយោបាយរបស់ឥណ្ឌាគឺគោរពតួនាទី​ស្នូលរបស់អាស៊ានក្នុងតំបន់និងត្រៀមជាស្រេចជួយអាស៊ានកសាងសហគមន៍។ ក្នុងឱកាសនេះ ឥណ្ឌាក៏វាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន - ឥណ្ឌានាពេលកន្លងមក។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Quoc Dung សង្កត់ធ្ងន់ថា  ជាមួយប្រទេសអាស៊ាននានា វៀតណាមបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ឥណ្ឌាក្នុងតំបន់ និងសម្ដែងនូវការជឿជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន - ឥណ្ឌា កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោធន៍ជាក់ស្ដែងឲ្យភាគីទាំងពីរ។ លោកអនុរដ្ឋមន្រ្តីបញ្ជាក់ថា គោលនយោបាយ "សកម្មភាពឈានទៅខាងកើត" លើកឡើងដោយនាយករដ្ឋមន្រ្តីឥណ្ឌាបានបង្ហាញពីការអភិវឌ្ឍរបស់ទំនាក់ទំនងអាស៊ាន - ឥណ្ឌា រួមវិភាគទានយ៉ាងសកម្មដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់។

ចំពោះស្ថានភាពក្នុងតំបន់និងលើពិភពលោក ភាគីទាំងពីរបានទទួលស្គាល់និងអបអរសាទរចំពោះការចាប់ផ្ដើមពិភាក្សា និងរំពឹងថានឹងឆាប់មានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong