ទ័ពជើងទឹករបស់ប្រទេសអាស៊ាននិមួយៗបានឧទ្ទេសនាមម្ហូបអាហារជាប្រចាំរបស់ប្រទេសខ្លួនដល់មិត្តភក្តិពិភពលោក។ ស្តង់ម្ហូបអាហាររបស់ទ័ពជើងទឹកវៀតណាមដោយមានម្ហូបអាហារប្រពៃណីរបស់វៀតណាមបានទាក់ទាញភ្ញៀវរាប់រយនាក់មកទស្សនានិងទទួលទាន។

leftcenterrightdel
ស្តង់ម្ហូបអាហាររបស់ទ័ពជើងទឹកវៀតណាម

ក្នុងព្រឹត្តការណ៍នេះទ័ពជើងទឹកវៀតណាមបានឧទ្ទេសនាមម្ហូប ៦ មុខ។ ក្នុងនោះ ហ្វើសាច់មាន់គឺជាម្ហូបទាក់ទាញច្រើនភ្ញៀវមកក្រេបជញ្ជក់។ ។ លោកស្រី Natrah Binti Rosli មកពីម៉ាឡេស៊ី បានចែករំលែកថា៖ នៅម៉ាឡេស៊ីមានម្ហូបប្រហាក់ប្រហែល ប៉ុន្តែនាងខ្ញុំចាប់អារម្មណ៍នឹងហ្វើវៀតណាម។

នៅកណ្ដាលព្រឹត្តការណ៍មានដោតទង់ជាតិរបស់បណ្តាប្រទេសចូលរួមបក់រវីកតាមខ្យល់។ ភ្ញៀវអាចផឹកស្រាផង និងស្តាប់កំសាន្តតន្ត្រីផងក្នុងបរិយាកាសមិត្តភាពផង៕

បកប្រែដោយ Thuy Anh