leftcenterrightdel
អនុនាវីឯកបំរុង Narachet Witdamrong ផ្លាស់ប្តូរការងារជាមួយនាយទាហានទ័ពជើងទឹកវៀតណាម

ចំណាប់អារម្មណ៍មិនអាចបំភ្លេចបាន

នាវាលេខ ០១២ - Ly Thai To ដែលបញ្ជូនគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងអំឡុងពេលបំពេញភារកិច្ចនៅឈូងសមុទ្រប៉ាតាយ៉ា បានទទួលភ្ញៀវដ៏ពិសេសម្នាក់ នោះគឺអនុនាវីឯកបំរុង Narachet Witdamrong ដែលជានាយទាហាននិរសាររបស់កងទ័ពជើងទឹកប្រទេសថៃ។ ដោយសារតែតម្រូវការនៃការងារ អនុនាវីឯកបំរុង Narachet Witdamrong ត្រូវតែមកកាន់នាវាលេខ ០១២ តាំងពីពេលព្រលឹម ហើយចាកចេញពីនាវានៅពេលយប់ជ្រៅ។ ក្រៅពីម៉ោងធ្វើការយ៉ាងម៉ឹងម៉ាត់ជាមួយសមភាគីវៀតណាមនៅលើនាវាអនុនាវីឯកបំរុង Narachet Witdamrong ក៏បានបរិភោគបាយ និងជួបសំណេះសំណាលជាមួយកម្មាភិបាល នាយទាហាននៅលើនាវាដែរ។ នាយទាហានទ័ពជើងទឹកវៀតណាមបានចែករំលែកថា អាស្រ័យដោយការសំណេះសំណាលដ៏ជិតស្និទ្ធនោះ ភាគីទាំងពីរមិនត្រឹមតែជាដៃគូការងារប៉ុណ្ណោះទេ ថែមទាំងជាមិត្តភក្តិយល់គ្នាទៅវិញទៅមកទៀតផង។ ហេតុដូច្នេះ ភាគីទាំងពីរក៏បានដោះស្រាយការងារយ៉ាងងាយស្រួលជាងដែរ។

ម្ហូបអាហារវៀតណាម ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវនៅរាត្រីអាស៊ាន

ក្រៅពីបណ្តាសកម្មភាពជាផ្លូវការក្នុងក្របខ័ណ្ឌនៃ AMNEX-1 និង IFR ២០១៧ ប្រទេសជាម្ចាស់ផ្ទះថៃ ក៏បានរៀបចំពិព័រណ៍ម្ហូបអាហារអាស៊ាន (រាត្រីអាស៊ាន) សំដៅជំរុញការផ្លាស់ប្តូរវប្បធម៌ និងចំណងមិត្តភាពរវាងអាស៊ាន និងមិត្តភក្តិអន្តរជាតិ។ វៀតណាមបានសកម្មចូលរួមពិព័រណ៍នេះដោយមានគោលបំណងចង់ឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហារវៀតណាមដល់មិត្តភក្តិអន្តរជាតិ។

leftcenterrightdel
ម្ហូបអាហារវៀតណាមទាក់ទាញភ្ញៀវជាច្រើន

នៅរាត្រីអាស៊ានម្ហូបអាហារជាប្រពៃណីរបស់វៀតណាមត្រូវបានតាំងបង្ហាញយ៉ាងម៉តចត់ ដែលសមស្របជាមួយភ្ញៀវទាំងឡាយ។ ក្រៅពីថូផ្កាឈូករូបភាពអាវផាយវៀតណាមបានរួមចំណែកលើកកំពស់លក្ខណៈវប្បធម៌វៀតណាម និងទាក់ទាញចំនួនភ្ញៀវផងដែរ៕

បកប្រែដោយ Huyen Trang