រដ្ឋមន្រ្តីការបរទេសទាំងឡាយបានពិនិត្យឡើងវិញនូវការអនុវត្តនូវលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេស ហ្វីលីពីន ក្នុង ខែវិច្ឆិកា ឆ្នាំ ២០១៧  ដោយកំណត់ខ្លឹមសារជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន ឆ្នាំ២០១៨  និងកំណត់ទិសដៅនៃទំនាក់ទំនងការបរទេសរបស់អាស៊ាន ក៏ដូចជាការលើកកំពស់តួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ និងផ្លាស់ប្តូរនូវបញ្ហានានាក្នុងតំបន់ និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នាដែរ។

leftcenterrightdel
កិច្ចប្រជុំចង្អៀតនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (រូបថត៖vov.vn)

រដ្ឋមន្ត្រីការបរទេសទាំងអស់បានឯកភាពខ្ពស់ចំពោះប្រធានបទរបស់ អាស៊ាន ២០១៨ គឺ «កសាងអាស៊ានមួយ ខ្លូនជាទីពឹងខ្លួន និងច្នៃប្រឌិត» ដោយផ្តោតសំខាន់ទៅលើការលើកកំពស់ស្មារតី ខ្លួនជាទីពឹងខ្លួន លើគ្រប់វិស័យ មានជាអាទិ៍ វិស័យនយោបាយ-សន្តិសុខ និង សេដ្ឋកិច្ច-ពាណិជ្ជកម្ម ដើម្បីលើកស្ទួយចំណងសាមគ្គីភាព និងតួនាទីជាស្នូលរបស់អាស៊ាន។ បណ្តារដ្ឋមន្ត្រីការបរទេស បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅអំពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានបញ្ហានៅឧបទ្វីពកូរ៉េខាងជើង និងសមុទ្រខាងកើត។

លោក Pham Binh Minh បានស្នើឱ្យបណ្តាប្រទេសនានាប្រកាន់ខ្ជាប់តាមទស្សនៈរបស់អាស៊ានលើបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្តរជាតិ ដែលមានការព្រួយបារម្ភរួមគ្នាដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ដូច្នេះហើយប្រទេសនានាគួរតែយល់ដឹងច្បាស់អំពីសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅលំហសមុទ្រខាងកើតដោយប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS1982)។ នៅក្នុងដំណើរការនៃការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រទេសនានា គប្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមទាំងការជំរុញការអនុវត្តនូវវិធានការនានាដើម្បីកសាងទំនុកចិត្តផងដែរ៕

បកប្រែដោយ Van Hoa