leftcenterrightdel
 សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំសម្រាប់សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

ប្រធាន SOM អាស៊ានរបស់វៀតណាម និងជាអនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung បានដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទនេះ។ នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសបានឯកភាពលើរបៀបវារៈ និងកម្មវិធីធ្វើសកម្មភាពរបស់ AMN Retreat ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ កុម្ភៈខាងមុខ នៅសិង្ហបុរី។ តាមនោះបណ្ដារដ្ឋមន្ត្រីការបរទេសនឹងធ្វើការពិភាក្សាលើខ្លឹមសារសំខាន់ៗដូចជា៖ ដំណើការលទ្ធផលនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ (នៅហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ ២០១៧) និងដំណើរការកសាងសហគមន៍ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ ២០១៨ ជាដើម។ ប្រធាន SOM នៃបណ្ដាប្រទេសបានពិភាក្សាលើខ្លឹមសារមួយចំនួនក្នុងបន្ទុករបស់ខ្លួនទៀតផង។ តាមផែនការ អាស៊ាន និងចិន នឹងបើកឲ្យដំណើរការជាផ្លូវការអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត នាដើមខែមិនាខាងមុខ នៅវៀតណាមផងដែរ៕

តាម vovworld.vn