មានប្រសាសន៍នៅពិធីជប់លៀងនៅថ្ងៃទី ២៣ មករា ក្រោមប្រធានបទ "អាស៊ាន៖ វិបុលភាពក្នុងការវិវត្ដន៍ក្រោមផលប៉ះពាល់របស់បដិវត្ដន៍ឧស្សាហកម្ម ៤.០"  លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue វាយតំលៃថា អាស៊ានមានឱកាសអភិវឌ្ឍយ៉ាងលឿនថែមទៀតដោយសារតែបដិវត្ដន៍ឧស្សាហកម្ម ៤.០ មិនត្រឹមតែជាបដិវត្តន៍ខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជាបដិវត្ដន៍អំពីការរកឃើញតម្រូវការដើម្បីបង្កើតឧត្ដមភាពអភិវឌ្ឍន៍។ លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue បញ្ជាក់បន្ដថា វៀតណាមជាខឿនសេដ្ឋកិច្ច ១ ដែលកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលាយ ជាក់ស្ដែងនៅឆ្នាំ ២០១៧ កំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក លទ្ធភាពប្រកួតប្រជែង និងបរិស្ថានធ្វើអាជីវកម្មត្រូវបានកែលំអយ៉ាងច្បាស់លាស់ រួមជាមួយសហគមន៍អាស៊ានឆ្ពោះទៅលើការអភិវឌ្ឍប្រកបដោយវិបុលភាព និងគ្របដណ្តប់។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue ថ្លែងក្នុងកិច្ចពិភាក្សាអំពីអនាគតយុទ្ធសាស្ដ្ររបស់អាស៊ាន (រូបថត៖ VGP/Thanh Chung)

នៅកិច្ចពិភាក្សាអំពីអនាគតយុទ្ធសាស្ដ្ររបស់អាស៊ានដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី ២៤ មករា លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue វាយតំលៃថា ការប្រែប្រួលអំពីនយោបាយ សេដ្ឋកិច្ច  ភាពជឿនលឿននៃបច្ចេកវិទ្យានៅលើពិភពលោក ក៏ដូចជាក្នុងតំបន់កំពុងប៉ះពាល់ជាច្រើនទៅលើអាស៊ាន និងបណ្តាប្រទេសជាសមាជិកបានទាមទារឲ្យអាស៊ាន និងប្រទេសជាសមាជិកត្រូវមានវិធានការកែសម្រួល និងផ្លាស់ថ្មីឲ្យសមស្រប។ ទន្ទឹមនឹងនោះ អាស៊ានត្រូវតែបន្ដលើកកម្ពស់តួនាទីស្នូលរបស់ខ្លួន ក្នុងរាល់យន្ដការសហប្រតិបត្ដិការក្នុងតំបន់ និងផ្ដោតទៅលើការអនុវត្ដផែនការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ( AEC) និងផែនការទូទៅនូវការតភ្ជាប់អាស៊ានដើម្បីជំរុញខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្ដិការ និងតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ផ្តល់អាទិភាពទៅលើកិច្ចសហប្រតិបត្ដិការលើវិស័យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល កាត់បន្ថយរបាំងចំពោះពាណិជ្ជកម្មអនឡាញ ទំនើបកម្មការអប់រំបណ្តុះបណ្តាល និងឆ្លៀតយកបណ្តាការព្រមព្រៀងសហប្រតិបត្តិការសេដ្ធកិច្ចចំពោះដៃគូក្នុង និងក្រៅតំបន់។

លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue បញ្ជាក់ទៀតថា វៀតណាមបន្ដសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដៃគូយុទ្ធសាស្ដ្រក្នុងវិស័យខាងលើនេះ រួមចំណែកជំរុញកិច្ចសន្ទនា សហប្រតិបត្ដិការ ពង្រឹងសាមគ្គីភាព ឯកភាព និងពង្រីកតួនាទីស្នូលរបស់អាស៊ានផងដែរ៕

បកប្រែដោយ Pham Diep