leftcenterrightdel
អីុតាលីមានបំណងថាវៀតណាមបន្តជាស្ពានតភ្ជាប់ជាមួយតំបន់អាស៊ាន(រូបថត៖ vnanet.vn)

សិក្ខាសាលានេះ ដោយសភាពាណិជ្ជកម្មអីុតាលីនិងវៀតណាមបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅអីុតាលីរៀបចំឡើង ក្នុងនោះមានការចូលរួមរបស់តំណាងសហគ្រាសអីុតាលីដែលមានការយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។ នៅក្នុងសិក្ខាសាលានេះ លោក Olivero បានឲ្យដឹងថា រដ្ឋាភិបាលអីុតាលីពេញចិត្តចំពោះសន្ទុះអភិវឌ្ឈន៍នាបច្ចុប្បន្នរបស់ប្រទេសទាំងពីរអីុតាលី និងវៀតណាម។ ភាគីទាំងពីរបន្តផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដោយឥតឈប់ឈរនាពេលថ្មីៗនេះ ជាពិសេសតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​នាឆ្នាំ ២០១៣ មក។

វីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអីុតាលី លោក Cao Chinh Thien បានអះអាងថា វៀតណាមមានសក្ដានុពលជាច្រើនលើវិស័យវិនិយោគ និងការធ្វើអាជីវកម្ម។ វៀតណាមគឺជាច្រកទ្វារ ដើម្បីទាក់ទងផ្ទាល់ជាមួយទីផ្សារអាស៊ាន ហើយនេះក៏ជាឱកាសសម្រាប់វិនិយោគិនអីុតាលីបន្តនាំយកនូវបច្ចេកទេស និងទំនិញគុណភាពខ្ពស់មកកាន់ទីផ្សារវៀតណាម ក៏ដូចជាអាស៊ានផងដែរ៕

តាម vovworld.vn