សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់សំរាប់ការអនុវត្តច្បាប់នៅលើសមុទ្រសំដៅដោះស្រាយបញ្ហាប្រឈមក្នុងសមុទ្រនាបច្ចុប្បន្ន។

leftcenterrightdel
សិក្ខាសាលានៃវេទិកាតំបន់អាស៊ានស្តីពីការអនុវត្តច្បាប់នៅសមុទ្រ (រូបថត៖ baotintuc.vn)

ចូលរួមក្នុងសិក្ខាសាលាមានតំណាងប្រមាណ ៨០ នាក់ ដែលមកពី ២២ ប្រទេសនិងអង្គការអន្តរជាតិ។ តំណាងទាំងឡាយបានផ្តោតលើដំណោះស្រាយបញ្ហានានា ដែលបានគំរាម កំហែងដល់ច្បាប់ និង សណ្តាប់ធ្នាប់នៅសមុទ្រ ដូចជា ចោរប្លន់សមុទ្រ ចោរប្លន់ដោយប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការធ្វើនេសាទខុសច្បាប់ជាដើម។ល។ សិក្ខាសាលានឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ (ពីថ្ងៃទី ១៨ ដល់ ទី១៩ ខែមករា ឆ្នាំ២០១៨) ។

បកប្រែដោយ Van Hoa