leftcenterrightdel
 នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួប (រូបថត៖ vnanet.vn)

អញ្ជើញជាអធិបតីពិធីនេះគឺប្រធានគណបក្ស CPP នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងប្រធានកិត្តិយសគណបក្ស CPP ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh តំណាងអង្គទូតនិងអង្គការអន្តរជាតិប្រចាំទីក្រុងភ្នំពេញ បានអញ្ជើញចូលរួមពិធីនេះដែរ។
អញ្ជើញថ្លែងមតិនៅទីនេះ សម្ដេច ហ៊ុន សែន បានអះអាងថា ជ័យជំនះ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ជាជ័យជំនះប្រវត្តិសាស្ត្រ ដែលបានសង្គ្រោះជីវិតរបស់មនុស្សរាប់លាននាក់រួចផុតពីការកាប់សម្លាប់រង្គាលរបស់របបប្រល័យពូជសាសន៍ប៉ុលពត បើកចេញសម័យកាលថ្មីសំរាប់ប្រទេសកម្ពុជា ជាសម័យកាលរបស់ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍសង្គម។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ពិធីរំលឹកខួបនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់វីរៈយុទ្ធជនពលីនៃរណសិរ្សសាមគ្គីភាពរំដោះប្រជាជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួនក្នុងការតស៊ូប្រយុទ្ធ ផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវការរស់រានមានជីវិតឡើងវិញសំរាប់ប្រជាជាតិ និងប្រទេសជាតិកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះជនស្នេហាសន្តិភាពទាំងអស់លើពិភពលោកដែលបាន គាំទ្របុព្វហេតុដ៏ថ្លៃថ្លានេះផងដែរ៕
តាម vovworld.vn