នៅសន្និសីទ តំណាងទាំងឡាយបានឯកភាពវាយតម្លៃថា អាស៊ានសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ និងការដែលវៀតណាមចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងរយៈពេល ២២ ឆ្នាំកន្លងទៅ បាននាំមកនូវផលប្រយោជន៍សំខាន់ៗ និងជាក់ស្តែងជាច្រើនក្នុងនោះមានការកសាងបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានាអធិបតេយ្យភាព សន្តិសុខជាតិ ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ និងលើកកំពស់ឋានៈអន្តរជាតិរបស់វៀតណាម។ តំណាងទាំងឡាយក៏បានបញ្ជាក់ថា ក្នុងសភាពការណ៍ថ្មី ដោយមានបម្រែបម្រួលដ៏ស្មុគ្រស្មាញ អាស៊ានកំពុងជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលទាមទារការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់បណ្តាប្រទេស ក្នុងនោះមានវៀតណាមផង។

leftcenterrightdel
 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស
លោក Pham Binh Minh មានប្រសាសន៍នៅសន្និសីទ។ (រូបថត៖ cand.com.vn)


មានប្រសាសន៍នៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា គប្បីមានវិធានការជាក់ស្តែងដើម្បីលើកកំពស់ការយល់ដឹងពីតួនាទី និងសារៈសំខាន់របស់អាស៊ានចំពោះវៀតណាម ក៏ដូចជាកសាងដំណើរការអនុវត្តសកម្មភាពសហប្រតិបត្តិការលើរាល់វិស័យ។

ដើម្បីត្រៀមរៀបចំឲ្យការដែលវៀតណាមក្លាយទៅជាប្រធានអាស៊ានឆ្នាំ ២០២០ លោក Pham Binh Minh បានដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានាសហការជាមួយក្រសួងការបរទេស ផ្លាស់ប្តូរយោបល់ ដើម្បីផ្តល់អាទិភាព ការផ្តួចផ្តើមគំនិត ដែលបង្ហាញការរួមវិភាគទានយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន៕

បកប្រែដោយ Huyen Trang