នៅសិក្ខាសាលា តំណាងទាំងឡាយបានពិភាក្សាអំពីសភាពការណ៍ និងតម្រូវការខាងវិស័យអប់រំរបស់កុមារពិការនៅក្នុងតំបន់ និងទិសដៅជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ដើម្បីរៀបចំរបៀបវារៈស្តីពីបញ្ហានេះ។ តំណាងទាំងឡាយក៏បានផ្តោតទៅលើបណ្តាអនុសញ្ញាអន្តរជាតិ និងកិច្ចសន្យានៅក្នុងតំបន់ដូចជា ទស្សនៈវិស័យសហគមន៍អាស៊ានដល់ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។

leftcenterrightdel
 ទិដ្ឋភាពនៃសិក្ខាសាលា

មានប្រសាសន៍នៅទីនេះ លោកស្រី Nguyen Thi Nghia អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំជាតិស្តីពីការអប់រំសម្រាប់កុមារពិការ និងកុមារដែលជួបការលំបាក បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអប់រំកុមារពិការឲ្យមានគុណភាពខ្ពស់ប្រកបដោយជិតស្និទ្ធ និងស្មើភាព។ រដ្ឋ គ្រួសារ និងសង្គម ក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់កុមារឲ្យបានចាត់ទុកដោយស្មើភាព និងចូលរួមការសិក្សាររៀនសូត្រ ដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពរបស់ខ្លួន និងបង្រួបបង្រួមសហគមន៍ផងដែរ៕

បកប្រែដោយ Thanh Cong