leftcenterrightdel
ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ vnanet.vn)

កិច្ចព្រមព្រៀងនេះសម្រេចបាននៅឯកិច្ចប្រជុំមួយនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី ១៤ ខែមីនារវាងអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Im Chon-Il និងសមភាគីរុស្ស៊ី លោក Igor Morgulov។ KCNA បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការទាក់ទងជាន់ខ្ពស់ និងផ្លាស់ប្តូរក្នុងវិស័យនយោបាយ ជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងមនុស្សធម៌ ព្រមទាំងពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ និងអន្តរជាតិផងដែរ។ KCNA ក៏បានឲ្យដឹងថា ផែនការផ្លាស់ប្តូរឆ្នាំ ២០១៩-២០២០ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាបន្ទាប់ពីកិច្ចចរចានានាផងដែរ៕

តាម vovworld.vn