leftcenterrightdel
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro (រូបថត៖ vnanet.vn)

 

នាថ្ងៃទី ១៧ ខែមីនាប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានអញ្ជើញមកដល់ទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅអាមេរិក ហើយនេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសទ្វេភាគីដើមដំបូង ចាប់តាំងពីពេលលោកទទួលមុខតំណែងកាលពីខែមុន។ តាមគម្រោង លោកប្រធានាធិបតី Jair Bolsonaro នឹងជួបជាមួយលោក Donald Trump ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានភាពនៅតំបន់អាមេរិកខាងត្បូង។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំប្រេស៊ីលរូបនេះនឹងជួបជាមួយ លោក Luis Amagro អគ្គលេខាធិការនៃអង្គការបណ្ដាប្រទេសេសទ្វីបអាមេរិក (OAS) និងចូលរួមវេទិកាជំរុញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចប្រេស៊ីល។នាបច្ចុប្បន្ននេះ អាមេរិកគឺជាដៃគូពាណិជ្ជកម្មធំទី ២ (បន្ទាប់ពីចិន) របស់ប្រេស៊ីលផងដែរ៕