leftcenterrightdel
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro

 

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងថា វ៉េណេស៊ុយអេឡានឹងទទួលជំនួយមនុស្សធម៌ជារៀងរាល់ថ្ងៃ។ មុខទំនិញជំនួយពីប្រទេសរុស្ស៊ីនឹងត្រូវបានបញ្ជូនទៅព្រលានយន្តហោះអន្តរជាតិការ៉ាកាស។ មុននេះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមការផ្សះផ្សាដើម្បីជួយបញ្ចប់វិបត្តិនៅវ៉េណេស៊ុយអេឡា។ លោកស្រី Zakharova ក៏បានលើកច្បាស់ថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការធ្វើជាអាជ្ញាកណ្តាលដែលត្រូវបានស្នើដោយប្រទេសម៉ិកស៊ិក អ៊ុយរូហ្គាយ និងបណ្តាប្រទេស Caribe ផងដែរ៕

តាម vovworld.vn