leftcenterrightdel
អតីតចារបុរស l Sergei Skripal នៅតុលាការយុត្តិធម៌យោធាមួយនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី(រូបថត៖ vnanet.vn)

 

នេះគឺជាជំនួបជាន់ខ្ពស់បំផុតដើមដំបូងរវាងប្រទេសទាំងពីរក្នុងអំឡុងពេលជិត ១​ ឆ្នាំ កន្លតទៅ គិតតាំងពីពេលកើតមានការបំពុលចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal កាលពីខែមីនា នៅទីក្រុង Salisbury ប្រទេសអង់គ្លេស ដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីជាប់គាំង។ តាមសេចក្តីប្រកាសរបស់ការិយាល័យក្រសួងការបរទេសអង់គ្លេសថា នៅក្នុងជំនួបនេះ លោក Duncan បានសង្កត់ធ្ងន់ថា នៅមានការខ្វែងគំនិតគ្នាជាច្រើនរវាងប្រទេសទាំងពីរ ហើយភាគីរុស្ស៊ីគប្បីជ្រើសរើសទិសដៅផ្សេង ហើយធ្វើសកម្មភាពដូចជាដៃគូមានការទទួលខុសត្រូវមុនពេលមានការផ្លាស់ប្ដូរថ្មីក្នុងទំនាក់ទំនងរវាងអង់គ្លេសនិងរុស្ស៊ី។ លោក Duncan បានអះអាងថាទីក្រុងឡុងដ៍នឹងបន្តស្ថាបនា ក៏ដូចជាពង្រឹងជំនួបប្រាស្រស័យវប្បធម៌ និងប្រជាជនជាមួយរុស្ស៊ីផងដែរ៕

តាម vovworld.vn