leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vnanet.vn)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកកំពុងស្ថិតនៅសម័យព័ត៌មានឌីជីថលក៏ដោយ ប៉ុន្តែការផ្សាយសម្លេងនៅតែដើរតួនាទីដាច់ដោយឡែក ខណៈដែលទាក់ទាញបានបរិមាណសាធារណៈជនយ៉ាងច្រើនកុះករជាង ប្រើប្រៀបធៀបនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ហើយជួយផ្សព្វផ្សាយព័ត៌មានសំខាន់ៗ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ ចំពោះអង្គការសហប្រជាជាតិ ជាពិសេសគឺក្នុងយុទ្ធនាការរក្សាសន្តិភាពនោះ ការផ្សាយសម្លេងជាឧបករណ៍សំខាន់ដើម្បីផ្សាយព័ត៌មាន សាមគ្គីគ្នា ពង្រឹងកម្លាំងរបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសង្គ្រាម។ នៅតំបន់ជាច្រើនលើពិភពលោក ជាពិសេសគឺបណ្ដាសហគមន៍នៅឆ្ងាយដាច់ស្រយាល ដែលងាយរងគ្រោះ ហើយគ្មានលទ្ធភាពទាក់ទងផ្ទាល់ជាមួយអ៊ីនធឺណិតនោះ រលកផ្សាយសម្លេងបានបង្កើតឡើងមូលដ្ឋានចំណេះដឹងទូទៅ។ ជាពិសេសការផ្សាយសម្លេងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងជាបន្ទាន់ ក៏ដូចជាបណ្ដាយុទ្ធនាការជួយសង្គ្រោះគ្រោះមហន្តរាយផងដែរ៕

តាម vovworld.vn