leftcenterrightdel
ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattrella

ថ្នាក់ដឹកនាំទាំងពីរនេះក៏បានអះអាងទៀតថា ប្រទេសបាំរាំងនិងអាល្លឺម៉ង់ដែលជាប្រទេសទាំងពីរធ្លាប់រួមគ្នាបង្កើតសហភាព​អឺរ៉ុប (EU) ហើយត្រូវមានការទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការរួមដើម្បីការពារនិងស្តារឡើងវិញប្លុកនេះដែរ។ កិច្ចសន្ទនាតាមទូរស័ព្ទនេះក៏បានចាត់ទុកជាជំហានបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យបន្ធូរស្រាលនូវរាល់ភាពតានតឹងរវាងប្រទេសទាំងពីរផងដែរ។ សូមរំលឹកថា​ នាថ្ងៃទី ១១ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃអ៉ីតាលី លោក Matteo Salvini បានត្រៀមខ្លួនជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក  Christophe Castaner ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងរវាងប្រទេសទាំងពីរ ដែលនាំមកការដែលបារាំងកោះហៅឯកអគ្គរដ្ឋទូតប្រទេសនេះប្រចាំនៅអុីតាលីផងដែរ៕

តាម vovworld.vn