leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino (រូបថតៈ state.gov)

យោងតាមលោក Palladino ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការសម្រេចបាននូវសន្តិភាពនិងវិបុលភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Palladino បានឲ្យដឹងថា បេសកជនពិសេសទទួលបន្ទុកគោលនយោបាយសម្រាប់កូរ៉រខាងជើង ចំណុះក្រសួងការបរទេសអាមេរិក លោក Stephen Biegun ដែលកំពុងស្នាក់នៅទីក្រុងព្យុងយ៉ាង ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលមួយនាថ្ងៃទី ២៧ និង២៨ ខែកុម្ភៈខាងមុខ ក៏ដូចជាស្វែងរកវឌ្ឍនភាពក្នុងការអនុវត្តរាល់ការសន្យាដែលទទួលបានក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេរិក និងកូរ៉រខាងជើងដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨។

លោក Biegun ក៏បានបញ្ជាក់ថា វិធានការបន្ធូស្រាលបទដាក់ទណ្ឌកម្មដែលកូរ៉េខាងជើងកំពុងស្វែងរកនឹងកើតឡើងបន្ទាប់ទីក្រុងព្យុងយ៉ាងគ្មាន​នុយក្លេអ៊ែរ។

មុននោះក្នុងថ្ងៃដដែល បេសកជនពិសេសអាម៉េរិកលោក Biegun បានអនុវត្តន៍កិច្ចចរចាថ្នាក់ជំនាញជាមួយសមភាគីកូរ៉េខាងជើង លោក Kim Hyok – chol នៅទីក្រុងព្យុងយ៉ាង សំដៅត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

តាម vovworld.vn