leftcenterrightdel
ទិដ្ឋាការនៃគ្រោះបាក់ស្រុតដីនៅភូមិ Krasnak ស្រុក Magelang ខេត្ត Java ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី

ការបាក់ស្រុតដីនាថ្ងៃទី ១៨ ខែមករា បានលុបកប់ផ្ទះសម្បែងចំនួន ២៩ ខ្នង ហើយបណ្តាលឲ្យមនុស្សចំនួន 32 នាក់រត្រូវស្លាប់និងរងរបួស 3 នាក់ រួមទាំងបាត់ខ្លួនមួយនាក់ទៀត។ ផ្លូវសំខាន់ដែលតភ្ជាប់ស្រុក Magelang និងស្រុក Purworejo នៅខេត្តនេះក៏ត្រូវបានលុបកប់ទាំងស្រុងផងដែរ ហើយក៏ធ្វើឱ្យចរាចរណ៍ក្នុងតំបន់នេះត្រូវជាប់គាំង។ ប្រធានស្តីទីនៃទីភ្នាក់ងារបន្ធូរបន្ថយគ្រោះមហន្តរាយនៅស្រុក Magelang លោក Edy Susanto បានឲ្យដឹងថា ដុំថ្មនិងដីដែលបានបាក់ស្រុតមានកំពស់ឡើងដល់ 1 ទៅ 3 ម៉ែត្រ។ ទីភ្នាក់ងារនេះកំពុងប្រមូលផ្តុំមធ្យោបាយទាំងអស់ដើម្បីសម្អាតដុំថ្មនិងកំទិចកំទីដើមឈើដែលរាំងស្កាត់ ផ្លូវផងដែរ៕

តាម vovworld.vn