leftcenterrightdel
រដ្ឋាភិបាលអង់គ្លេសឆ្លងផុតពីការបោះឆ្នោតសម្ដែងទំនុកទុកចិត្ត

 

នាថ្ងៃដដែល កាសែត The Times បានជូនដំណឹងថា ប្រមុខដឹកនាំនៃបណ្ដាប្រទេស EU កំពុងពិចារណាលើផែនការពន្យារពេលការដែលអង់គ្លេសចាកចេញពីប្លុកនេះ រហូតដល់ឆ្នាំ២០២០ ក្រោយពីអាល្លឺម៉ង់និងបារាំងបានបង្ហាញថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីពន្យារពេលការចរចាអំពីបញ្ហា Brexit  ក្នុងបរិបទដែលឆាកនយោបាយអង់គ្លេសកំពុងច្របូកច្របល់។ កាសែតនេះបានដកស្រង់ប្រភពព័ត៌មានដែលថា ផែនការនេះបានពន្យារពេល Brexit ក្នុងរយៈពេល ៣ ខែ ពីថ្ងៃទី ២៩ ខែមិនា ដល់ចុងខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយមជ្ឈដ្ឋានប្រមុខដឹកនាំរបស់ EU កំពុងសិក្សាស្រាវជ្រាវអំពីដំណើការគតិយុត្តិដើម្បីពន្យារពេល Brexit រហូតដល់ឆ្នាំ ២០២០៕

តាម vovworld.vn