leftcenterrightdel
អុីស្រាអែលបាញ់មីស៊ីលជាបន្តបន្ទាប់លើប្រទេសស៊ីរី (រូបថត Reuters)

 

យោងតាមទីភ្នាក់ងារព័ត៌មាន SANA របស់ស៊ីរីកាលពីថ្ងៃទី ១១ ខែមករា​ បានឲ្យដឹងថា យន្តហោះចម្បាំងរបស់អុីស្រាអែលបានបាញ់មីស៊ីលជាបន្តបន្ទាប់តម្រង់លើគោលដៅនៅរដ្ឋធានី Damascus។ ក្រោយមកប្រព័ន្ធការពារអាកាសរបស់ស៊ីរីបានបាញ់ទម្លាក់មីស៊ីលទាំងនេះ។

សេចក្តីប្រកាសរបស់ SANA បានដកស្រង់ប្រភពព័ត៌មានយោធាមួយបានឲ្យដឹងថាលទ្ធផលនៃការឈ្លានពាននេះរហូតមកដល់ពេលនេះ គឺមានត្រឹមតែមីស៊ីលមួយគ្រាប់បានបាញ់ចំទៅនឹងឃ្លាំងមួយនៅព្រលានយន្តហោះរដ្ឋធានី Damascus តែប៉ុណ្ណោះ៕

តាម vovworld.vn