លោកបានអះអាងថា បទដាក់ទណ្ឌកម្មទាំងនេះនឹងកាន់តែត្រូវបានរឹតបន្តឹងថែមទៀត រហូតដល់ពេលណា ដែលរដ្ឋអំណាចអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយ ដែលអាមេរិកចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសខ្លួន និងអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស លោក Pompeo បានឲ្យដឹងថែមទៀតថា វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច "បើកចេញជំពូកថ្មីមួយ" ក្នុងទំនាក់ទំនងជាមួយតេអេរ៉ង់ ប្រសិនបើប្រទេសសាធារណរដ្ឋឥស្លាមនេះ ឆ្លើយតបបាននឹងលក្ខខ័ណ្ឌចំនួន ១២ ចំណុច ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងកាលពីដើមខែឧសភា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រមានដូច្នេះ ក្រោយពីរដ្ឋមន្ត្រីប្រេង អ៊ីរ៉ង់លោក Bijan Zanganeh នាថ្ងៃដដែល បានរិះគន់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើតេអេរ៉ង់ គឺមិនស្របច្បាប់ទាំងស្រុង ព្រមទាំងប្រកាសថា អ៊ីរ៉ង់នឹងមិនគោរពតាមនោះឡើយ៕

តាម vovworld.vn