leftcenterrightdel
ប្រទេសអូស្ត្រាលីទទួលស្គាល់ក្រុងយេរូសាឡឹមខាងលិចជារដ្ឋធានីរបស់អ៊ីស្រាអែល

ប៉ុន្តែស្ថានទូតអូស្រ្តាលីនៅតែស្នាក់នៅក្នុងទីក្រុង Tel Aviv ដរាបណាទទួលបានដំណោះស្រាយសន្តិភាពមួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងបានកំណត់បទបញ្ញត្តិចុងក្រោយរបស់ទីក្រុងយេរូសាឡឹម។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងស៊ីដនី លោក Morrison បានលើកឡើងថា “យើងខ្ញុំកំពុងមានបំណងបន្លាស់ទីស្ថានទូតទៅកាន់ក្រុងយេរូសាឡឹមខាងលិចនៅពេលសមស្របណាមួយ និងបន្ទាប់ពីបទបញ្ញត្តិចុងក្រោយត្រូវបានកំណត់” ។ នាយករដ្ឋមន្ត្រីអូស្រ្តាលីរូបនេះក៏បានសន្យាគាំទ្រចំពោះសេចក្តីប្រាថ្នា អំពីរដ្ឋប៉ាឡេស្ទីននាពេលអនាគតជាមួយក្រុងយេរូសាឡឹមខាងកើតនឹងជារដ្ឋធានីខណៈដែលបទបញ្ញត្តិនៃទីក្រុងនេះត្រូវបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពមួយ។  នាយករដ្ឋមន្ត្រី លោក Morrison បានសង្កត់ធ្ងន់ថា “ការគាំទ្រលទ្ធិប្រជាធិបតេយ្យដោយសេរីនៅមជ្ឈឹមបូព៌ាគឺស្របទៅតាមផលប្រយោជន៍របស់អូស្រ្តាលី” ទាំងស្រុង៕

តាមvovworld.vn