leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក  Donald Trump បានលើកឡើងយ៉ាងច្បាស់ថា ប្រជាជនអាមេរិកមិនចង់ឲ្យជនចំណាកស្រុកខុសច្បាប់ ក្នុងនោះមានជនល្មើស និងញៀនគ្រឿងញៀនឆ្ពោះចូលក្នុងទឹកដីអាមេរិក។ ការគំរាមកំហែងរបស់អាមេរិកបានដាក់ចេញបន្ទាប់ពីការពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា  Chuck Schumer  និងថ្នាក់ដឹកនាំនៃគណៈបក្សប្រជាធិបតេយ្យនៅសភាជាន់ទាប Nancy Pelosi ស្តីអំពីបញ្ហាផ្តល់ថវិកាដើម្បីសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនដែលជាប់ជាមួយម៉ិកស៊ិកផងដែរ។ លោក Donald Trump បានស្នើឲ្យសភាផ្តល់ទឹកប្រាក់ចំនួន៥ប៊ីលានដុល្លារអាមេរិកដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែន៕

តាម vovworld.vn