leftcenterrightdel
លោកស្រី Annegret Kramp-Karrenbauer (រូបថត៖ theguardian.com)

នាថ្ងៃទី ៧ ខែធ្នូ លោកស្រី Annegret Kramp-Karrenbauer អគ្គលេខាធិការ សម្ព័ន្ធគណបក្សប្រជាធិបតយ្យសង្គមគ្រឹស្តសាសនា (CDU) របស់អាល្លឺម៉ង់ បានក្លាយទៅប្រធានថ្មីនៃគណបក្សនេះ បន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃដដែលរបស់គណបក្ស CDU។ លោក ស្រី Annegret Kramp-Karrenbauer ធ្លាប់ធ្វើជាទេសាភិបាលរដ្ឋ Saarland ពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៨។ លោកស្រីជាមនុស្សម្នាក់ដែលមានបទពិសោធន៍លើឆាកនយោបាយផងដែរ។

នាថ្ងៃដដែល អធិការបតីលោកស្រី Angela Merkel បានប្រកាសលាលែងពីមុខតំណែងជាប្រធានគណបក្ស CDU ក្រោយរយៈពេល ១៨ ឆ្នាំ ដឹកនាំគណបក្សនេះផងដែរ៕

តាម vovworld.vn