leftcenterrightdel
ប៉ូលីសនៅ Bordeaux ប្រទេសបារាំង។ (ប្រភព AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៨ ខែធ្នូ សកម្មភាពធ្វើបាតុកម្មរបស់ចលនា "អាវលឿង" បានប្រព្រឹត្តិទៅដល់សប្ដាហ៍ទី ៤ ជាបន្តបន្ទាប់ ខណៈដែលនាពេលព្រឹកព្រលឹមសន្តិសុខនៅទីក្រុងប៉ារីសត្រូវបានរឹតបន្តឹងដោយមានការចូលរួមរបស់ភ្នាក់ងារសន្តិសុខរាប់ពាន់នាក់។ សមត្ថកិច្ចបានបិទទ្វារច្រកចូលប៉ម Eiffel និងទីកន្លែងទេសចរណ៍ល្បីល្បាញនានានៅទីក្រុងប៉ារីស។ មានប៉ូលីសចំនួនប្រមាណ ៨០០០នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងប៉ារីស សំដៅបញ្ជៀសស្ថានភាពវឹកវរកាលពីថ្ងៃទី ១ ខែធ្នូ។ ទន្ទឹមនឹងនេះ កងកម្លាំងសន្ដិសុខក៏បានដាក់ពង្រាយរថពាសដែកនៅតាមដងមហាវិថីនានានៅទីក្រុងប៉ារីសផងដែរ។

តាមរយៈបណ្ដាញសង្គម បាតុករបានហៅការធ្វើបាតុកម្មនេះនាថ្ងៃទី ៨ ខែធ្នូ ជាសកម្មភាពទី ៤ ដើម្បីបង្ហាញឥរិយាបថចំពោះប្រធានាធិបតីលោក Emmanuel Macron និងគោលនយោបាយរបស់លោកផងដែរ៕

តាម vovworld.vn