នាថ្ងៃទី ៤ ខេធ្នូ ថ្លែងមតិនៅក្នុងសន្និសីទកាសែត ក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) នោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានចេញឱសានវាទជាមួយរុស្ស៊ីថា ក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលជាសន្ធិសញ្ញានាសម័យសង្គ្រាមត្រជាក់ សំដៅកាត់បន្ថយអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម ប្រសិនបើក្រុងម៉ូស្គូមិនប្រតិបត្តិតាមកិច្ចព្រមព្រៀងនេះក្នុងរយៈពេល ៦០ ថ្ងៃ។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo

យោងតាមលោក Pompeo បានឲ្យដឹងថា រុស្ស៊ីបានអភិវឌ្ឍន៍ "កាំជ្រួចមីស៊ីលប្រភេទ SSC-8 ជាច្រើន" ឬហៅថា មីស៊ីលចម្ងាយ Novator 9M729។ លោកបានអះអាងថា កាំជ្រួចមីស៊ីលនេះគឺជាការគំរាមកំហែងផ្ទាល់ចំពោះអឺរ៉ុប។

ទន្ទឹមនឹងនេះអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានចេញសេចក្តីប្រកាសដោយគាំទ្រការចោទប្រកាន់របស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ី ពោលគឺចោទប្រកាន់ ក្រុងម៉ូស្គូបានរំលោភលើ INF ។

នាថ្ងៃទី ៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថា ក្រុងម៉ូស្គូនៅតែប្រតិបត្តិតាមមាត្រារបស់ INF យ៉ាងម៉ឺងម៉ាត់ ហើយក្រុងវ៉ាស៊ីនតោនបានដឹងអំពីប្រការនេះផងដែរ៕

តាម vovworld.vn