leftcenterrightdel
កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៤ (COP24) នៅទីក្រុង Katowice ប្រទេសប៉ូឡូញ

នេះគឺជាចំនួនទឹកប្រាក់ច្រើនទ្វេដងបើប្រៀបធៀនទៅនឹងថវិកាក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ ធនាគារ WB បានលើកឡើងយ៉ាងច្បាស់ថាសេចក្តីសម្រេចខាងលើនេះបានដាក់ចេញចំពេលវេលាដែលកិច្ចប្រជុំនៃបណ្តាប្រទេសជាសមាជិកចូលរួមក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបម្រែបម្រួលអាកាសធាតុលើកទី២៤ (COP24) នៅទីក្រុង Katowice ប្រទេសប៉ូឡូញ តាមរយៈនោះបានបង្ហាញពីគោលបំណងចង់ពន្លឿនការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុឲ្យបានឆាប់ៗ ព្រមទាំងផ្ញើសារលិខិតមួយជូនទៅកាន់សហគមន៍នៅលើសកលលោកថារួមគ្នាធ្វើសកម្មភាពស្រដៀងនេះផងដែរ។ ធនាគារ WB បានឲ្យដឹងថាកញ្ចប់ទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លាអាមេរិកនេះ នឹងរួមមានទឹកប្រាក់ប្រមាណ ១០០ ពាន់លានដុល្លាអាមេរិក ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីអង្គការនេះ រីឯ១/៣នៃទឹកប្រាក់នៅសេសសល់នឹងប្រមូលមកពីស្ថាប័នពីរចំណុះក្រុមធនាគារ WB  និង២/៣នៃទឹកប្រាក់នៅសេសសល់ទៀតនឹងត្រូវបានរៃរង្គាសពីប្រភពទុនវិនិយោគជាបុគ្គល៕

តាម vovworld.vn