វេទិកា Davos នាពេលខាងមុខនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុង Davos-Klosters (ប្រទេសស្វីស)។ ប្រធានបទនៃវេទិកានេះគឺ "សកលភាវូបនីយកម្ម ៤.០៖ ការកំណត់រូបរាងស្ថាបត្យកម្មសកលក្នុងសករាជ បដិវត្តន៍ឧស្សាហកម្មលើកទី ៤" ។

leftcenterrightdel
លោក Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (រូបថត៖ vnanet.vn)

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ នឹងមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ៣ ពាន់រូប មកពីគ្រប់វិស័យក្នុងសង្គម តំណាងជួរមុខរបស់រដ្ឋាភិបាលចំនួន ១ រយរូប និងសហគ្រាសចំនួន ១ ពាន់រូប។ វេទិកានេះរួមមានថ្ងៃធ្វើការចំនួនជាង ៤០០ ពេល របស់រដ្ឋាភិបាល អង្គការអន្តរជាតិ សហគ្រាស សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញជួរមុខលើគ្រប់វិស័យ និងយុវវ័យមកពីទូទាំងពិភពលោក។ សន្និសីទនេះក៏នឹងប្រព្រឹត្តិទៅកិច្ចសន្ទនាសកល ដោយមានការផ្ដល់អនុសាសន៍ពីសំណាក់អង្គសន្និសីទអ្នកជំនាញ អង្គការអន្ដរជាតិ ក្នុងនោះមានសមាជិកនៃក្រុមប្រឹក្សាពិបាលវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ៕

តាម vovworld.vn