leftcenterrightdel
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងសន្និសីទកាសែតរួមជាមួយអគ្គលេខាធិការអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Thomas Greminger ដែលកំពុងធ្វើទស្សនកិច្ចនៅរុស្ស៊ីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា រុស្ស៊ី និងអាមេរិក ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរឈានមុខគេនៅលើពិភពលោក គឺមានការខ្វែងគំនិតគ្នាអំពីស្ថិរភាពយុទ្ធសាស្ត្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ កាណាល់ទំនាក់ទំនងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាទាំងនេះគឺត្រូវបានផ្អាកពីយូរលង់មកហើយ ដែលជះឥទ្ធិពលដល់សន្តិសុខសកលលោក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានចាត់ទុកថារាល់ការសន្ទនាគឺគប្បីរួមមាន សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលអាមេរិកមានគោលបំណងចង់ដកខ្លួនចេញសន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ដែលនឹងផុតសុពលភាពនាឆ្នាំ ២០២១ ខាងមុខ៕

តាម vovworld.vn