leftcenterrightdel
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox (រូបថត៖ vnanet.vn)

តាមរយៈបណ្ដាញសង្គម Twitter លោក Liam Fox បានសរសេរថា "ខ្ញុំមានសេចក្ដីសប្បាយរីករាយណាស់ ខណៈដែលបានជ្រាបព័ត៌មានថ្មីៗអំពី TPP នាថ្ងៃនេះ ដែលជាសញ្ញាសម្គាល់ក្នុងដំណើរការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើបទបញ្ញត្តិនានា"។ លើសពីនេះទៅទៀត អង់គ្លេសបានសម្ដែងនូវគោលបំណងចង់ចូលរួមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប (Brexit) ។ លោក Liam Fox  បន្តឲ្យដឹងទៀតថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគីអូស្ត្រាលីលោក Scott Morrison ក៏បានគាំទ្រអង់គ្លេសឲ្យចូលរួម CPTPP ផងដែរ៕

តាម vovworld.vn