leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងមតិទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមការការចលនាអ្នកបោះឆ្នោតនៅទីក្រុង Elko រដ្ឋ Nevada លោក Donald Trump បានអះអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញាកម្លាំងអាវុធនុយក្លេអ៊ែកំរិតមធ្យម (INF) ជាច្រើនឆ្នាំកន្លងទៅ ក៏ប៉ុន្តែលោកក៏មិនបានឲ្យដឹងពីព័ត៌មានលំអិតថែមទៀតឡើយ។ សេចក្តីប្រកាសរបស់លោក Donald Trump នេះ បានដាក់ចេញក្នុងបរិបទទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កំពុងមានវត្តមាននៅទីក្រុងម៉ូស្កូដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងគោលបំណងតៀមរៀបចំជំនួបកំពូលមួយរវាងអាមេរិក និងរុស្ស៊ី លើកទី២ក្នុងឆ្នាំនេះផងដែរ៕

តាមvovworld.vn