leftcenterrightdel
ប្រទេសអូស្ត្រាលីបានបំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP

ការដែលសភាជាន់ទៀបបានអនុម័តកាលពីខែមុននោះ ប្រទេសអូស្ត្រាលីបានបំពេញយ៉ាងពេញលេងរាល់បែបបទលើការផ្តល់សច្ចាប័ន​​ជាផ្លូវការ សម្រាប់កិច្ចព្រមព្រៀង CPTPP ហើយបានក្លាយជាប្រទេសទីបួនដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។

ថ្លែងមិតទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅ Canberra នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសង្កត់ធ្ងន់ថានេះគឺជា«ឱកាសមាស» សម្រាប់សហគ្រាសនៃប្រទេសនេះ។         រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក Simon Birmingham បានអះអាងថាដោយមានការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀង CPTPP នោះ អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចអូស្រ្តាលី នឹងត្រូវបានពង្រីកយ៉ាងខ្លាំងក្លា ហើយលោកក៏បន្តទៀតថាសហគ្រាសធុនតូច និងមធ្យមអាចដណ្តើមបាននូវលទ្ធភាពដ៏ល្អបំផុតដើម្បីឈានទៅពង្រីកទីផ្សារថ្មីៗតាមរយៈនោះជួយធ្វើឱ្យមូលដ្ឋានធ្វើអាជីវកម្មនិងប្រជាកសិករទទួលបានប្រាក់ចំណូល និងការងារធ្វើបន្ថែមទៀតផងដែរ៕

តាម​vovworld.vn