leftcenterrightdel
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

លោកស្រី Theresa May បានសម្ដែងនូវទំនុកទុកចិត្តថាការព្រមព្រៀង Brexit អាចសម្រេចបាន ទោះបីជាការចរចានានាជាមួយ EU អំពីបញ្ហាព្រំដែនរវាងតំបន់អៀរឡង់ខាងចំណុះអង់គ្លេស និងសមាជិក EU អៀរឡង់កំពុងជាប់គាំងក៏ដោយ។ លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសបន្តថា ភាគីទាំងពីរទទួលបាន "ការវិឌ្ឍនដ៏សំខាន់" អំពីលក្ខខណ្ឌនៃដំណើរការ Brexit ក៏ដូចជាផែនការបឋមអំពី ទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត។

ស្ដីពីបញ្ហាព្រំដែនអៀរឡង់និងអៀរឡង់ខាងជើងនោះ លោកស្រី Theresa May បានឲ្យដឹងថា EU បានយល់ព្រមពិចារណាលើផែនការបម្រុងរបស់លោកស្រី ពោលគឺប្រទេសអង់គ្លេសទាំងមូលនឹងជាសមាជិកសហភាពគយ EU រហូតដល់ពេលណាដែលទទួលបានការព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាង សំដៅដោះស្រាយបញ្ហាចាំបាច់ក្នុងការត្រួតពិនិត្យតាមព្រំដែន៕

តាម vovworld.vn