leftcenterrightdel
រដ្ឋមន្ត្រីក្រសួងចារកម្មអ៊ីរ៉ង់ លោក Seyed Mahmoud Alavi

នាថ្ងៃទី ១៤ ខែតុលា ថ្លែងមតិនៅក្នុងពិធីមួយដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃដដែលនៅទីក្រុង Tehran លោក Seyed Mahmoud Alavi បានឲ្យដឹងថា រហូតមកដល់នាបច្ចុប្បន្ន  អ៊ីរ៉ង់ បានលុបបំបាត់ក្រុមភេរវករចំនួន ៣០០ ក្រុមដែលកំពុងប្រតិបត្តិការលើទឹកដី ប្រទេសនេះ ដោយសម្លាប់បានសមាជិករាប់រយនាក់នៃអង្គការភេរវកម្មនានា។

យោងតាមក្រសួងចារកម្មអ៊ីរ៉ង់ កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានវាយសម្លាប់ ក្រុមភេរវកររាប់ដប់ក្រុមដែលទទួលបានការជួយឧបត្ថម្ភពីបណ្តាប្រទេសក្នុងតំបន់និងអន្តរតំបន់ជារៀងរាល់ឆ្នាំផងដែរ៕

តាមvovworld.vn