leftcenterrightdel
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Avigdor Lieberman (កណ្តាល) ថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រំដែនQuneitraកាលពីថ្ងៃទី ២៧ ខែកញ្ញា។ រូបថត: AFP / TTXVN

នាថ្ងៃទី ១២ ខែតុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានឲ្យដឹងថា អង្គការសហប្រជាជាតិ រួមទាំងរដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែល និងស៊ីរីបានឯកភាពគ្នាបើកច្រកទ្វារព្រំដែន Quneitra នៅតំបន់ខ្ពង់រាប Golan ឡើងវិញនាថ្ងៃទី ១៥ ខែតុលាខាងមុខ។ ក្នុងសេចក្ដីប្រកាសមួយ លោកស្រី Nikki Haley បានចាត់ទុកថាការបើកច្រក់ទ្វារព្រំដែន Quneitra ឡើងវិញ នឹងអនុញ្ញាតឱ្យកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹងសកម្មភាពអមិត្តនៅតំបន់ខ្ពង់រាប Golan។ តាមនោះ អាមេរិកបានអំពាវនាវឱ្យអ៊ីស្រាអែល និងស៊ីរីបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គកាសហប្រជាជាតិនៅតំបន់ខ្ពង់រាប Golan ។

ក្រុមបេសកម្មឃ្លាមើលការដកទ័ពរបស់អង្គការសហប្រជាជាតិ  (UNDOF) ដែលមានទាហានប្រមាណ ១០០០ នាក់ ដោយត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៤៧ ដោយមានភារកិច្ចឃ្លាំមើលខ្សែបន្ទាត់ឈប់បាញ់នៅតំបន់ខ្ពង់រាប Golan ដែលបែងចែកតំបន់ទន្ត្រានកាន់កាប់របស់អ៊ីស្រាអែល និងស៊ីរីផងដែរ៕

តាម vovworld.vn