លោក AntonioGeuterres បានលើកយ៉ាងច្បាស់អំពីការពិតជាក់ស្តែងថា កុមារីតែងតែមិនបានទទួលឱកាស និងបរិយាកាស ជាចាំបាច់ដើម្បីពង្រីកសក្តានុភាពរបស់ខ្លួនឡើយ។ នាបច្ចុប្បន្ន កុមារីមានចំនួន ៦០០ លាននាក់កំពុងត្រៀមខ្លួនចូលរួមកម្លាំងពលករ ដែលកំពុងផ្លាស់ថ្មី និងតាមបែបស្វ័យប្រវត្តិកម្ម។

leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Geuterres (រូបថត៖ vnanet.vn)

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងវិស័យនេះ អ្នកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងនិយោជិកនារីនៅមានកំរិតទាប។ លោក Geuterres ក៏បានឲ្យដឹងទៀតថា ដោយមានទស្សនវិស័យចាស់ៗ អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគណិតវិទ្យាមិនសមស្របនឹងកុមារីតាំងពីរៀននៅថ្នាក់អនុវិទ្យាល័យ បានបណ្តាលឲ្យមានផលប៉ះពាល់អាក្រក់គួរឲ្យកត់សម្គាល់សំរាប់កុមារី ហើយក៏ធ្វើឲ្យកុមារីសង្ស័យ អំពីលទ្ធភាពរបស់ខ្លួន។  ហេតុដូច្នេះហើយ លោក Geuterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រៀនជំនាញវិជ្ជាជីវៈ ដើម្បីឆ្ពោះទៅសម្រេចឲ្យបានជោគជ័យក្នុងបុព្វហេតុការងារនាពេលអនាគតផងដែរ។ លោកក៏ក្រើនរំលឹកពីលទ្ធភាពក្នុងការគិតគូរខាងតក្កវិទ្យា ការផ្តួចផ្តើមគំនិត និងការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដោយបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងកម្លាំងពលករថ្មីផងដែរ៕

តាម​ vovworld.vn