មានប្រសាសន៍មុនពេលបើកកិច្ចប្រជុំពេញអង្គលើកទី៣ របស់មហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិនីតិកាល៧៣ ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីប្រទេសសមាជិកនៃអង្គការសហប្រជាជាតិចំនួន១៩៣ លោកស្រី Maria Fernanda Espinosa Garces ប្រធាននៃមហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានជូនដំណឹងអំពីលោកប្រធានរដ្ឋវៀតណាម Tran Dai Quang ទទួលអនិច្ចកម្ម ព្រមទាំងចែករំលែកការក្រៀមក្រំជាមួយក្រុមគ្រួសារលោក Tran Dai Quang រដ្ឋាភិបាល និងប្រជាជនវៀតណាម ហើយស្នើឲ្យសមាជិក សមាជិកាផ្ដល់រយៈពេលមួយនាទីសម្ដែងការគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang។

leftcenterrightdel
មហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានស្មឹងស្មាធិ៍រយៈពេលមួយនាទីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang (រូបថត៖ vnanet.vn)

បន្ទាប់មក ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្លែងអំណរគុណចំពោះការចែករំលែកពីមិត្តភក្តិអន្តរជាតិ។

សូមរំលឹកថា នៅថ្ងៃដដែល អ្នកនាំពាក្យរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងនូវការក្រៀមក្រំចំពោះមរណភាពរបស់លោកប្រធានរដ្ឋវៀតណាម Tran Dai Quang៕

បកប្រែដោយ Thuy Anh