leftcenterrightdel
ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong-un និង ប្រធានរដ្ឋចិនលោក ស៊ីជីនពីង

 

នេះគឺជាការអះអាងរបស់ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong-un ក្នុងសារថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋចិន ស៊ីជីនពីង បានចាត់បញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅចូលរួមពិធីរំលឹកខួបលើកទី ៧០នៃទិវាបុណ្យឯករាជ្យជាតិប្រទេស​កូរ៉េខាងជើងក្នុងពេលកន្លងទៅ។

លោក Kim Jong-un បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយទន្ទឹមនឹងនោះលោកប្រកាសថាត្រៀមខ្លួនជាស្រេចបង្កើនបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Zhanshu, លោក Kim Jong-un បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីទំនាក់ទំនងយ៉ាង ជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn