leftcenterrightdel
បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េលោក Stephen Biegun (រូបថត៖ Yonhap)

 

តាមការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំ ស.ប.បកូរ៉េ លោក Kim Jong-un នឹងអញ្ជើញជួបគ្នានៅក្នុងជំនួបកំពូល លើកទី៣ នៅទីក្រុងព្យុងយ៉ាង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ កញ្ញាខាងមុខ។ ជំនួបនេះត្រូវបានចាត់ទុកថា នឹងផ្ដោតទៅលើបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរ និងទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ។

ក្នុងពេលនោះ នាយប់ថ្ងៃទី១៤ កញ្ញា អាមេរិកបានអំពាវនាវឲ្យរៀបចំកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាអ.ស.ប ដើម្បីទប់ទល់នឹងប្រការដែលវ៉ាស៊ីនតោន ហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនសំដៅធ្វើឲ្យចុះខ្សោយ និងរារាំងការអនុវត្តបទដាក់ទណ្ឌកម្មចំពោះស.ប.បកូរ៉េ។ តាមក្រុមបេសកកម្ម ប្រចាំអ.ស.បឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ កញ្ញា ខាងមុខ៕

តាម vovworld.vn