leftcenterrightdel
ច្រកទ្វារព្រំដែនតែមួយគត់សម្រាប់ប្រជាជនទៅមកនៅតំបន់ហ្គាហ្សា

ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ច្រកទ្វារព្រំដែន Erez បានបើកឡើងវិញ ក្រោយពីពេលមូលដ្ឋានមួយចំនួននៃប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសារការធ្វើបាតុកម្ម។

មុននេះ យោធាអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកញ្ញាបានកើតមានកុបកម្មនៅតំបន់ច្រកទ្វារព្រំដែន Erez ដោយមានការចូលរួមរបស់ជនប៉ាឡេស្ទីនរាប់រយនាក់។ ដូច្នេះ ភាគីអ៊ីស្រាអែលបានសម្រេចបិទច្រកទ្វារព្រំដែននេះ រហូតដល់ពេលណា ដែលជំនះពុះពារបានលើផលវិបាកដោយពួកឧទ្ទាមបង្កឡើងផងដែរ៕

តាម vovworld.vn