នេះជាជំនួបលើកដំបូងរវាងមន្ត្រីទាំងពីររូបនេះ ចាប់តាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយពន្ធលើរថយន្តនាំចូលពី EU។

leftcenterrightdel
តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ សហភាពអឺរ៉ុប (EU) លោកស្រី Cecilia Malmstrom និងសមភាគីអាមេរិក លោក Robert Lighthizer

លោកស្រី Malmstrom បានឲ្យដឹងថា ជំនួបនេះគឺជាឱកាសដំបូងមួយដើម្បីឱ្យភាគីទាំងពីរឈានដល់ការបំពេញនូវកិច្ចព្រមព្រៀងដែលសម្រេចបានរវាងលោក Trump និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker ក្នុងរយៈពេលពីរខែមុន។ លោកស្រី Malmstrom បានលើកច្បាស់ថា នៅក្នុងជំនួបនេះ  មន្ត្រីអាមេរិកនិងសហភាពអឺរ៉ុបបានពិភាក្សាគ្នាអំពីវិធានការជម្រុញកិច្ចព្រមព្រៀងមួយ ក៏ដូចជាលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លីនិងមធ្យម ព្រមទាំង កំណត់អាទិភាពនានាផងដែរ។ ភាគីទាំងពីរបានសន្យារក្សាការទាក់ទងយ៉ាងជិតស្និទ្ធ នាសប្តាហ៍ខាងមុខ ដោយមានផែនការជួបគ្នាយ៉ាងឆាប់បំផុតរវាងលោកស្រី Malmstrom និង លោក Lighthizer នាចុងខែនេះផងដែរ៕

តាម vovworld.vn