leftcenterrightdel

មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un (រូបថត៖ vnanet.vn)

មេដឹកនាំ ស.ប.ប.ក បានថ្លែងយ៉ាងដូច្នេះនៅក្នុងជំនួបជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិនដែលកំពុងមានវត្តមាននៅព្យុងយ៉ាងដើម្បីចូលរួមពិធីដង្ហែរក្បួនព្យុះហយាត្រាយោធា ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យជាតិ ស.ប.ប.ក។ លោក Kim Jong-un បានថ្លែងទៅកាន់លោក Li Zhanshu ថា ព្យុងយ៉ាងមានក្ដីសង្ឈឹមថា វ៉ាស៊ីនតោននឹងបន្តរក្សាការសន្យាចំពោះការព្រមព្រៀងនេះផងដែរ។

វីឯខ្លួនវិញ លោក Li Zhanshu បានអាះអាងសារជាថ្មីនូវការសន្យារបស់ចិនអំពីឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។ លោកបន្តថា ចិនមានក្ដីសង្ឈឹមថា ស.ប.ប.ក និងអាមេរិកនឹងអនុវត្តការព្រមព្រៀងរួមដែលទទួលបាននៅក្នុងជំនួបកំពូលទ្វេភាគី ហើយរក្សាទិសដៅសន្តិភាព និងការសន្ទនាជាវិជ្ជមាន។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានអបអរសាទរជូនចំពោះ មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ដោយមិនបានបង្ហាញមីស៊ីលឆ្លងទ្វីប ដូចកាលពីលើកមុននៅក្នុងពិធីព្យុះហយាត្រាយោធាក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបុណ្យជាតិផងដែរ៕

តាម vovworld.vn