leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

 

ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ឧបទ្វីបកូរ៉េត្រូវបានរំដោះពីការកាន់កាប់របស់ជប៉ុន (១៩១០-១៩៤៥) ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in បានអះអាងសារជាថ្មីម្តងទៀតលើកិច្ចសន្យាស្តីពីការបញ្ចប់បំបែកបំបាក់រវាងប្រទេសកូរ៉េទាំងពីរដោយបញ្ជាក់ថា ប្រទេសកូរ៉េទាំងពីរគ្រាន់តែត្រូវបានរំដោះពិតប្រាកដ ខណៈពេលដែលមានការបង្កើតសន្តិភាពយ៉ាងយូរអង្វែងនិងកសាងសហគមន៍សេដ្ឋកិច្ចរួមប៉ុណ្ណោះ។ លោក Moon Jea-in ក៏អះអាងទៀតថា ប្រទេសកូរ៉េទាំងពីរបានត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅរកសន្តិភាព ដោយយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងជំនួបកំពូលដំបូងជាមួយថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី២៧ ខែមេសា កន្លងមក៕

តាម vovworld.vn